@royalchef_cambodia 🍛 វិធីធ្វើ៖ បាយឆាការីគ្រឿងសមុទ្រ (Seafood Curry Fried Rice) រីករាយជាមួយរសជាតិប្លែកប្លែក ឈ្ងុយគ្រឿងការី និងគ្រឿងសមុទ្រស្រស់ៗ! 🛒 គ្រឿងផ្សំ៖ * បាយកក (បាយដែលទុកឱ្យត្រជាក់ ងាយស្រួលឆាឱ្យឡើងគ្រាប់ល្អ) * គ្រឿងសមុទ្រ៖ មឹក និង បង្គារ (ស្រស់ៗ) * បន្លែ៖ ការ៉ុត, ខ្ទឹមបារាំង និង ម្ទេស (ហាន់ជាគ្រាប់ឡុកឡាក់ ឬតាមចំណូលចិត្ត) * គ្រឿងផ្សំរសជាតិ៖ គ្រឿងការី Royal, ប័រ (Butter) និងប្រេងឆា 👨🍳 របៀបធ្វើ៖ * ឆាគ្រឿងសមុទ្រ៖ ដាក់ប័រចូលខ្ទះឱ្យរលាយ រួចដាក់គ្រឿងសមុទ្រ និងបន្លែចូលឆាឱ្យឆ្អិនល្មម និងមានក្លិនឈ្ងុយ បន្ទាប់មកដួសទុកមួយឡែកសិន។ * ឆាបាយ៖ ប្រើខ្ទះដដែល ដាក់ប្រេងឆាឱ្យក្តៅ រួចដាក់បាយកកចូលឆាឱ្យឡើងគ្រាប់សព្វល្អ។ * ដាក់គ្រឿងការី៖ បន្ថែមគ្រឿងការី Royal ចូលទៅក្នុងបាយ រួចឆាច្របល់ឱ្យសព្វរហូតដល់បាយមានពណ៌លឿងស្អាត និងឈ្ងុយគ្រឿងការី។ * ផ្សំគ្រឿងបញ្ជប់៖ ដាក់គ្រឿងសមុទ្រ និងបន្លែដែលបានឆាទុកមុននោះ ចូលទៅក្នុងខ្ទះបាយវិញ រួចឆាច្របល់ឱ្យសព្វម្តងទៀតជាការស្រេច។ ✨ បម្រើជូនក្តៅៗ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសា! …………… #fyp #RoyalChef #បាយឆាការីគ្រឿងសមុទ្រ #ចុងភៅស្តេច #គ្រឿងការី
♬ original sound – ចុងភៅស្តេច Royal Chef – ចុងភៅស្តេច Royal Chef
