Royal Chef, Cambodia
Menu   ≡ ╳
  • Home
  • Products
    • Bouillon
    • Seasoning
    • Bouillon Cube
    • Sauces
    • Soy Sauce
  • Recipes
    • Recipe with Chicken
    • Recipe with Beef
    • Dessert Recipe
    • Recipe with Crab
    • Recipe with Duck
    • Recipe with Fish
    • Recipe with Seafood
    • Soup Recipe
    • Vegetarian Recipe
  • About Us
  • Contact

Search

Royal Chef, Cambodia
Menu   ≡ ╳
  • Home
  • Products
    • Bouillon
    • Seasoning
    • Bouillon Cube
    • Sauces
    • Soy Sauce
  • Recipes
    • Recipe with Chicken
    • Recipe with Beef
    • Dessert Recipe
    • Recipe with Crab
    • Recipe with Duck
    • Recipe with Fish
    • Recipe with Seafood
    • Soup Recipe
    • Vegetarian Recipe
  • About Us
  • Contact
Royal Chef, Cambodia
All

All

  • Seasoning
  • Bouillon
  • Bouillon Cube
  • Sauces
  • Soy Sauce

Search

Menu
  • Home
  • Products
    • Bouillon
    • Seasoning
    • Bouillon Cube
    • Sauces
    • Soy Sauce
  • Recipes
    • Recipe with Chicken
    • Recipe with Beef
    • Dessert Recipe
    • Recipe with Crab
    • Recipe with Duck
    • Recipe with Fish
    • Recipe with Seafood
    • Soup Recipe
    • Vegetarian Recipe
  • About Us
  • Contact
Home/Recipe with Seafood

Recipe with Seafood

Recipe with Seafood Recipes

បាយឆាការីគ្រឿងសមុទ្រ

By admin / Date Apr 24.2026
@royalchef_cambodia

🍛 វិធីធ្វើ៖ បាយឆាការីគ្រឿងសមុទ្រ (Seafood Curry Fried Rice) រីករាយជាមួយរសជាតិប្លែកប្លែក ឈ្ងុយគ្រឿងការី និងគ្រឿងសមុទ្រស្រស់ៗ! 🛒 គ្រឿងផ្សំ៖ * បាយកក (បាយដែលទុកឱ្យត្រជាក់ ងាយស្រួលឆាឱ្យឡើងគ្រាប់ល្អ) * គ្រឿងសមុទ្រ៖ មឹក និង បង្គារ (ស្រស់ៗ) * បន្លែ៖ ការ៉ុត, ខ្ទឹមបារាំង និង ម្ទេស (ហាន់ជាគ្រាប់ឡុកឡាក់ ឬតាមចំណូលចិត្ត) * គ្រឿងផ្សំរសជាតិ៖ គ្រឿងការី Royal, ប័រ (Butter) និងប្រេងឆា 👨‍🍳 របៀបធ្វើ៖ * ឆាគ្រឿងសមុទ្រ៖ ដាក់ប័រចូលខ្ទះឱ្យរលាយ រួចដាក់គ្រឿងសមុទ្រ និងបន្លែចូលឆាឱ្យឆ្អិនល្មម និងមានក្លិនឈ្ងុយ បន្ទាប់មកដួសទុកមួយឡែកសិន។ * ឆាបាយ៖ ប្រើខ្ទះដដែល ដាក់ប្រេងឆាឱ្យក្តៅ រួចដាក់បាយកកចូលឆាឱ្យឡើងគ្រាប់សព្វល្អ។ * ដាក់គ្រឿងការី៖ បន្ថែមគ្រឿងការី Royal ចូលទៅក្នុងបាយ រួចឆាច្របល់ឱ្យសព្វរហូតដល់បាយមានពណ៌លឿងស្អាត និងឈ្ងុយគ្រឿងការី។ * ផ្សំគ្រឿងបញ្ជប់៖ ដាក់គ្រឿងសមុទ្រ និងបន្លែដែលបានឆាទុកមុននោះ ចូលទៅក្នុងខ្ទះបាយវិញ រួចឆាច្របល់ឱ្យសព្វម្តងទៀតជាការស្រេច។ ✨ បម្រើជូនក្តៅៗ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសា! …………… #fyp #RoyalChef #បាយឆាការីគ្រឿងសមុទ្រ #ចុងភៅស្តេច #គ្រឿងការី

♬ original sound – ចុងភៅស្តេច Royal Chef – ចុងភៅស្តេច Royal Chef
Recipe with Seafood Recipes

ញាំសារាយសមុទ្រ

By admin / Date Apr 23.2026
@royalchef_cambodia

ញាំសារាយសមុទ្រ -គ្រឿងផ្សំរួមមាន៖ សារាយសមុទ្រ បន្លែ ជីគ្រប់មុខ ម្ទេស និងខ្ទឹមស *ចំពោះសាច់: សាច់ជ្រូកបីជាន់ និងបន្ថែមគ្រឿងសមុទ្រក៏បានដែរ -លាងសារាយសមុទ្រឱ្យស្អាត រួចស្រុសទឹកក្តៅមួយភ្លែត ចំពោះបន្លែហាន់ជាចំណិតៗតាមចំណូលចិត្ត -របៀបលាយទឹកត្រីញាំ៖ បុកម្ទេស និងខ្ទឹមស ហើយដាក់ម្សៅស៊ុបរ៉ូយ៉ាល់ (Royal Chicken Powder) អំបិលបន្តិច ស្ករ ទឹកត្រី ក្រូចឆ្មារ វីធីញាំ៖ ដាក់សារាយសមុទ្រ និងសាច់ ជាមួយបន្លែ រួចស្រូបទឹកត្រី និងទឹកស្ងោរសាច់ ដើម្បីបង្កើនរសជាតិ ហើយដាក់ជីគ្រប់មុខ និងថែមសណ្តែកដីរួចជាការស្រេច៕ ……………………… #fyp #ញាំសារ៉ាយសមុទ្រ #ម្សៅស៊ុបរ៉ូយ៉ាល់ #ចុងភៅស្តេច #RoyalChef

♬ original sound – ចុងភៅស្តេច – ចុងភៅស្តេច Royal Chef
Recipe with Chicken Recipe with Seafood

Cambodian Rice Pancake

By admin / Date Apr 20.2020

របៀបធ្វើ នំបាញ់ឆែវ

គ្រឿងផ្សំ

– បង្កង ៥០០ ក្រាម បកសំបកយកក្បាលចេញ
– សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ
– ម្សៅអង្ករ ៥០០ ក្រាម
– ល្មៀត ១ ស្លាបព្រាកាហ្វេ (ម្សៅ)
– ខ្ទះដូង ៤០០ មីលីលីត្រ
– ខ្ទឹមបារាំង ២ ដុំ ហាន់ស្ដើងៗ ការ៉ុត១មើម ឆូសជាសសៃៗ ឆាលាយជាមួយសាច់ ធ្វើស្នូល
– ស៊ុត ២ គ្រាប់
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្រេច កន្លះស្លាបព្រាកាហ្វេ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
– ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ)
– ទឹក ១ លីត្រ
– សាឡាត់ បេះលាងទឹកឲ្យស្អាត
– ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ
– ជីអង្កាម បេះលាងទឹកឲ្យស្អាត
– សណ្តែកបណ្តុះ ៥០០ ក្រាម

វិធីធ្វើ

១. ជាដំបូងអ្នកត្រូវយកទឹក ១ លីត្រ លាយជាមួយនឹងម្សៅ ៥០០ ក្រាមបន្ទាប់មកកូរបញ្ចូលគ្នាបន្តិចសិនរួចបន្ថែមស៊ុត ២ គ្រាប់, ល្មៀត ១ ស្លាបព្រាកាហ្វេ, ខ្ទិះដូង ៤០០ មីលីលីត្រ, អំបិល កន្លះស្លាបព្រាកាហ្វេ កូរបញ្ចូលគ្នាទាំងអស់រហូតទាល់តែរលាយចូលគ្នាសប់ល្អ។
២. ដាក់ឆ្នាំងឆាខ្ទឹមបារាំងការ៉ុតសាច់ជ្រូកបង្ការចូលឆាពីទៅបីត្រឡប់ រូចក៍បន្ថែម ម្សៅស៊ុបមាន់ ១ ស្លាបព្រាកាហ្វេ, ម្រេច កន្លះស្លាបព្រាហ្វេ (អ្នកអាចបន្ថែមអំបិលបន្តិចក៍បានដែរ) រួចហើយក៍ឆារហូតទាល់តែឆ្អិន។
៣. ដាក់ប្រេងឆា ១ ស្លាបព្រាកាហ្វេ ចូលក្នុងឆ្នាំងខ្ទះរួចទុកឲ្យក្តៅបន្តិចសិនទើបបន្ថែមម្សៅដែលបានលាយរួចចូលទៅក្នុងឆ្នាំងខ្ទះ ១ វែក ឲ្យស្មើ ចាក់ចូលលើកខ្ទះក្រលេងក៍បានរួចបន្ថែម បង្កង,សាច់ឆា, សណ្តែកបណ្តុះ, ខ្ទឹមបារាំងការ៉ុត ដាក់នៅម្ខាងងាយស្រួលក្នុងការយកម្ខាងទៀតគ្របពីលើ រួចគ្របប្រហែលជា ២-៣ នាទី យកម្ខាងទៀតគ្របទៅម្ខាងទៀតដែលមានស្នូលរួចហើយគ្របមួយភ្លេចក៍ត្រឡប់ម្ខាងទៀតគ្របរហូតស្នូលខាងក្នុងឆ្អិននោះអ្នកនិងទទួលបាននំបាញ់ឆែវ។

របៀបធ្វើទឹកត្រីបាញ់ឆែវ

អ្នកត្រូវមានចានគោមតូចល្មមមួយយកមកលាយគ្រឿងហើយកូរបញ្ចូលគ្នាឲ្យរលាយសប់ដែលមានគ្រឿងផ្សំដូចជាៈ
– ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ
– ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ
– ស្កសរ ៤-៥ ស្លាបព្រាបាយ
– ទឹកក្តៅ ៥ ស្លាបព្រាបាយ
– ក្រូចឆ្មា ១ ផ្លែ
– ទឹកត្រី ៥-៦ ស្លាបព្រាបាយ
– ការ៉ុត ១ មើម ឆូសជាសសៃៗ ដាក់ចូលក្នុងទឹកត្រី។

Recipe with Seafood Recipes

Deep Fried Prawn

By admin / Date Apr 03.2020

គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់

  • បង្គា 500g
  • កម្ទេចនំប៉័ង 200g
  • ស្ពៃក្តោបស 100g
  • ស្ពៃក្តោស្វាយ 50g
  • ស៊ុតមាន់ 1គ្រាប់
  • សាលាដ 3សន្លឹក
  • ប្រេងឆា សម្រាប់បំពង 500ml
  • ម្សៅនំខេឃ៍ 4ស្លាបព្រាបាយ
  • ទឹកជ្រលក់ (Bull Dog Sauce) 2ស្លាបព្រាបាយ
  • កន្សែងក្រដាស 2សន្លឹក

A:

  • អំបិល 1/8 ស្លាបព្រាកាហ្វេ
  • ម្រេច 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1/8 ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ឈូស 1/8 ស្លាបព្រាកាហ្វេ
  • ស្រាស (Cooking Wine) 1ស្លាបព្រាបាយ

វិធីធ្វើ៖

  1. បង្គាបកសម្បក តម្រឹមកន្ទុយ វះខ្នងលាងទឹកឲ្យស្អាត ហើយយកកន្សែងក្រដាសផ្តិតទឹកចេញ។
  2. បន្ទាប់មកឆូតខាងពោះបញ្ឆិតៗ 3 ទៅ 4 កាំបិតចំណែកស្ពៃក្តោបហាន់ជាសរសៃៗលាងទឹក រួចទុកដោយឡែកសិន។
  3. យកបង្គាប្រឡាក់ជាមួយគ្រឿងផ្សំ A ឲ្យសព្វទុករយៈពេល 5នាទី។
  4. បន្ទាប់មក ទើបយកបង្គាប្រឡាក់ជាមួយម្សៅនំខេឃ៍ ស៊ុតមាន់ រួចប្រឡាក់ជាមួយកម្ទេចនំប៉័ង ឲ្យសព្វ។
  5. កម្តៅប្រេងឆាឲ្យដល់ 150អង្សារ ទើបដាក់បង្គាបំពងឲ្យឆ្អិនរៀបដាក់ចាន អមជាមួយនូវបន្លែ និងទឹកជ្រលក់ទុកជាការស្រេច៕

Note: បង្គាបំពង បើចង់ឲ្យមានលក្ខណៈល្អទាំងសោភណ្ឌភាព និងរសជាតិឆ្ងាញ់ពិសា លោកអ្នកគួរ ជ្រើសរើសបង្គាដែលធំបន្តិច ហើយសូមសាកល្បងធ្វើតាមវិធីចម្អិននេះ។

Categories

  • Uncategorized
  • Recipe with Beef
  • Recipes
  • Dessert Recipe
  • Recipe with Seafood
  • Recipe with Fish
  • Recipe with Chicken
  • Videos

Recent Posts

  • ត្រីចំហុយទឹកស៊ីអ៊ីវរ៉ូយ៉ាល់

    Apr 24.2026
  • បាយឆាការីគ្រឿងសមុទ្រ

    Apr 24.2026
  • ញាំសារាយសមុទ្រ

    Apr 23.2026
  • គុយទាវសាច់គោ

    Apr 23.2026
  • Royal Chef – Chicken Powder

    May 18.2020

Contact Info

Hotline: 017 677 855

Phnom Penh, Cambodia

info@royal-chefs.com

Copyright © RoyalChef. All Right Reserved.

Information

About Us

  • About Us
  • Contact
  • Privacy Policy

Buy Our Products

Buy our products on Chab Huoy App. Get it now.