Royal Chef, Cambodia
Menu   ≡ ╳
  • Home
  • Products
    • Bouillon
    • Seasoning
    • Bouillon Cube
    • Sauces
    • Soy Sauce
  • Recipes
    • Recipe with Chicken
    • Recipe with Beef
    • Dessert Recipe
    • Recipe with Crab
    • Recipe with Duck
    • Recipe with Fish
    • Recipe with Seafood
    • Soup Recipe
    • Vegetarian Recipe
  • About Us
  • Contact

Search

Royal Chef, Cambodia
Menu   ≡ ╳
  • Home
  • Products
    • Bouillon
    • Seasoning
    • Bouillon Cube
    • Sauces
    • Soy Sauce
  • Recipes
    • Recipe with Chicken
    • Recipe with Beef
    • Dessert Recipe
    • Recipe with Crab
    • Recipe with Duck
    • Recipe with Fish
    • Recipe with Seafood
    • Soup Recipe
    • Vegetarian Recipe
  • About Us
  • Contact
Royal Chef, Cambodia
All

All

  • Seasoning
  • Bouillon
  • Bouillon Cube
  • Sauces
  • Soy Sauce

Search

Menu
  • Home
  • Products
    • Bouillon
    • Seasoning
    • Bouillon Cube
    • Sauces
    • Soy Sauce
  • Recipes
    • Recipe with Chicken
    • Recipe with Beef
    • Dessert Recipe
    • Recipe with Crab
    • Recipe with Duck
    • Recipe with Fish
    • Recipe with Seafood
    • Soup Recipe
    • Vegetarian Recipe
  • About Us
  • Contact
Home/Archive for: April 2020

Month: April 2020

Recipe with Chicken

Hainanese Chicken Rice

By admin / Date Apr 20.2020

អ្នកណាមិនស្គាល់ បាយមាន់ហៃណាំ ឬបាយមាន់ស្ងោរ ដែលជាអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ ដ៏ពេញនិយមមួយនៅកម្ពុជា និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។ មុខម្ហូបមួយនេះ មានដើមកំណើតចេញពី កោះហៃណាន (Hainan) នៅខាងត្បូងប្រទេសចិន ហើយបច្ចុប្បន្នក្លាយជាអាហារប្រចាំតំណាងរបស់ប្រទេសសិង្ហបុរីទៀតផង មិនត្រឹមតែជាអាហារសុខភាពទេ ថែមទាំងមានរសជាតិឆ្ងាញ់ និង ងាយស្រួលធ្វើណាស់។

គ្រឿងផ្សំ

១. សម្រាប់​​មាន់ ស្ងោរ និង ទឹកស៊ុប ៖ មាន់ 1 ក្បាល , ខ្ទឹមស 8-10 គ្រាប់, ខ្ចី កាត់ជាដុំៗ 4-5 ដុំ , អំបិល 1 ស្លាបព្រាបាយ ។

២. សម្រាប់បាយ ៖ អង្ករផ្កាម្លិះ (ស្រូវថ្មី) , ទឹកស៊ុបមាន់ , ខ្ទឹមស (បកសំបក និង ដំ) , ខ្ញី 1 ដុំ, កមាន់ ។

៣. សម្រាប់​ទឹក​ខ្លាញ់​លាប​លើ​សាច់​មាន់ និង បាយ ៖ ស្លឹក​ខ្ទឹម​មួយ​បាច់ ហាន់​ជា​ដុំ​ល្អិត​ៗ , ប្រេង​អូលីវ , អំបិល​រោយ​ៗ​ពី​លើ​បន្តិច

៤. សម្រាប់​ទឹក​ជ្រលក់ ៖ ទឹក​សីអ៉ីវ , ខី្ច ,និង ប្រេងអូលីវ ។

របៀប​ចម្អិន ៖

សម្រាប់មាន់ស្ងោរ និង ទឹកស៊ុប ១. សម្រាប់​មាន់​ស្ងោរ និង ទឹក​ស៊ុប

២. លាង​សម្អាត​មាន់​ជាមួយ​អំបិល ត្រដុស​ស្បែក​វាឲ្យ​ស្អាត ភ្លឺ​រលោង

៣. កាត់​ក ក្បាល និង គ្រឿង​ក្នុង ដាក់​មួយ​ចំណែក

៤. ស្ងោរ​មាន់​រយៈពេល 1 ទៅ 2 នាទី រូច​ស្រង់​វា​មក​លាង​ទឹក ដើម្បី​ឲ្យ​សាច់​មាន់​មាន​សភាព​រលោង​

៥. ជាមួយ​នឹង​ទឹក​ស្ងោរ​មាន់​ដដែល ដាក់​សាច់​មាន់​ដែល​លាង​រួយ​ចូល​វិញ និង​បង់​គ្រឿង​ផ្សំ​ទឹក​ស៊ុប​ខាង​លើ រូច​រំងាស់​វា

៦. រយៈពេល 30 នាទី បន្ទាប់​មក​បិទ​ភ្លើង ដាក់​វា​ចោល​រយៈពេល 30 នាទី​ទៀត ។

សម្រាប់បាយ

១. លាង​អង្ករ

២. ដាំ​វា​ជាមួយ​ទឹក​ស៊ុប​មាន់​ដែល​សល់​ពីមុន ឬ ទឹក​ឆៅ​ធម្មតា

៣. ដាក់​គ្រឿង​ផ្សំ​សម្រាប់​ចម្អិន​បាយ​ចូល រូច​ដាំ​វា​ជា​ការ​ស្រេច

របៀប​ធ្វើ​ទឹក​ជ្រលក់ ៖

១. អ្នក​អាច​ញុំា​វា​ជាមួយ​ទឹក​សីអ៉ីវ ម្ទេស និង​ប្រេង​ល្ង ធម្មតា​ក៏​បាន

២. ជម្រើស​មួយ​ទៀត​គឺ អ្នក​ឈូស​ខ្ញី​ឲ្យ​ម៉ត់ ច្របល់​ជាមួយ​ប្រេង​អូលីវ

៣. បើ​មាន​ទឹក​ត្រី​កោះកុង រឹត​តែ​ប្រសើរ ។

ចំណាំ ៖ ទឹកស៊ុបមាន់ដែលនៅសល់អ្នកគួរតែទុកវាសម្រាប់ចម្អិនជាមួយបាយ ពេលដែលអ្នកចង់ធ្វើវាម្តងទៀត ព្រោះថាការដាំបាយជាមួយទឹកស៊ុបមាន់ នឹងបន្ថែមរស់ជាតិកាន់តែឆ្ងាញ់ជាងការដាំបាយជាមួយទឹកធម្មតា។ អ្នកគ្រាន់តែស្រង់ គ្រឿងផ្សំដែលរំងាស់ហើយចេញ រូចដួសវាទុកដាក់ក្នុងទូរទឹកកក ជាការស្រេច។

ចង់ច្បាស់របៀបធ្វើ តោះ! មើលវីដេអូ ៖

Recipe with Chicken Recipe with Seafood

Cambodian Rice Pancake

By admin / Date Apr 20.2020

របៀបធ្វើ នំបាញ់ឆែវ

គ្រឿងផ្សំ

– បង្កង ៥០០ ក្រាម បកសំបកយកក្បាលចេញ
– សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ
– ម្សៅអង្ករ ៥០០ ក្រាម
– ល្មៀត ១ ស្លាបព្រាកាហ្វេ (ម្សៅ)
– ខ្ទះដូង ៤០០ មីលីលីត្រ
– ខ្ទឹមបារាំង ២ ដុំ ហាន់ស្ដើងៗ ការ៉ុត១មើម ឆូសជាសសៃៗ ឆាលាយជាមួយសាច់ ធ្វើស្នូល
– ស៊ុត ២ គ្រាប់
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្រេច កន្លះស្លាបព្រាកាហ្វេ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
– ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ)
– ទឹក ១ លីត្រ
– សាឡាត់ បេះលាងទឹកឲ្យស្អាត
– ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ
– ជីអង្កាម បេះលាងទឹកឲ្យស្អាត
– សណ្តែកបណ្តុះ ៥០០ ក្រាម

វិធីធ្វើ

១. ជាដំបូងអ្នកត្រូវយកទឹក ១ លីត្រ លាយជាមួយនឹងម្សៅ ៥០០ ក្រាមបន្ទាប់មកកូរបញ្ចូលគ្នាបន្តិចសិនរួចបន្ថែមស៊ុត ២ គ្រាប់, ល្មៀត ១ ស្លាបព្រាកាហ្វេ, ខ្ទិះដូង ៤០០ មីលីលីត្រ, អំបិល កន្លះស្លាបព្រាកាហ្វេ កូរបញ្ចូលគ្នាទាំងអស់រហូតទាល់តែរលាយចូលគ្នាសប់ល្អ។
២. ដាក់ឆ្នាំងឆាខ្ទឹមបារាំងការ៉ុតសាច់ជ្រូកបង្ការចូលឆាពីទៅបីត្រឡប់ រូចក៍បន្ថែម ម្សៅស៊ុបមាន់ ១ ស្លាបព្រាកាហ្វេ, ម្រេច កន្លះស្លាបព្រាហ្វេ (អ្នកអាចបន្ថែមអំបិលបន្តិចក៍បានដែរ) រួចហើយក៍ឆារហូតទាល់តែឆ្អិន។
៣. ដាក់ប្រេងឆា ១ ស្លាបព្រាកាហ្វេ ចូលក្នុងឆ្នាំងខ្ទះរួចទុកឲ្យក្តៅបន្តិចសិនទើបបន្ថែមម្សៅដែលបានលាយរួចចូលទៅក្នុងឆ្នាំងខ្ទះ ១ វែក ឲ្យស្មើ ចាក់ចូលលើកខ្ទះក្រលេងក៍បានរួចបន្ថែម បង្កង,សាច់ឆា, សណ្តែកបណ្តុះ, ខ្ទឹមបារាំងការ៉ុត ដាក់នៅម្ខាងងាយស្រួលក្នុងការយកម្ខាងទៀតគ្របពីលើ រួចគ្របប្រហែលជា ២-៣ នាទី យកម្ខាងទៀតគ្របទៅម្ខាងទៀតដែលមានស្នូលរួចហើយគ្របមួយភ្លេចក៍ត្រឡប់ម្ខាងទៀតគ្របរហូតស្នូលខាងក្នុងឆ្អិននោះអ្នកនិងទទួលបាននំបាញ់ឆែវ។

របៀបធ្វើទឹកត្រីបាញ់ឆែវ

អ្នកត្រូវមានចានគោមតូចល្មមមួយយកមកលាយគ្រឿងហើយកូរបញ្ចូលគ្នាឲ្យរលាយសប់ដែលមានគ្រឿងផ្សំដូចជាៈ
– ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ
– ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ
– ស្កសរ ៤-៥ ស្លាបព្រាបាយ
– ទឹកក្តៅ ៥ ស្លាបព្រាបាយ
– ក្រូចឆ្មា ១ ផ្លែ
– ទឹកត្រី ៥-៦ ស្លាបព្រាបាយ
– ការ៉ុត ១ មើម ឆូសជាសសៃៗ ដាក់ចូលក្នុងទឹកត្រី។

Recipe with Seafood Recipes

Deep Fried Prawn

By admin / Date Apr 03.2020

គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់

  • បង្គា 500g
  • កម្ទេចនំប៉័ង 200g
  • ស្ពៃក្តោបស 100g
  • ស្ពៃក្តោស្វាយ 50g
  • ស៊ុតមាន់ 1គ្រាប់
  • សាលាដ 3សន្លឹក
  • ប្រេងឆា សម្រាប់បំពង 500ml
  • ម្សៅនំខេឃ៍ 4ស្លាបព្រាបាយ
  • ទឹកជ្រលក់ (Bull Dog Sauce) 2ស្លាបព្រាបាយ
  • កន្សែងក្រដាស 2សន្លឹក

A:

  • អំបិល 1/8 ស្លាបព្រាកាហ្វេ
  • ម្រេច 1/8 ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់រ៉ូយ៉ាល់ឆេហ្វ 1/8 ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ឈូស 1/8 ស្លាបព្រាកាហ្វេ
  • ស្រាស (Cooking Wine) 1ស្លាបព្រាបាយ

វិធីធ្វើ៖

  1. បង្គាបកសម្បក តម្រឹមកន្ទុយ វះខ្នងលាងទឹកឲ្យស្អាត ហើយយកកន្សែងក្រដាសផ្តិតទឹកចេញ។
  2. បន្ទាប់មកឆូតខាងពោះបញ្ឆិតៗ 3 ទៅ 4 កាំបិតចំណែកស្ពៃក្តោបហាន់ជាសរសៃៗលាងទឹក រួចទុកដោយឡែកសិន។
  3. យកបង្គាប្រឡាក់ជាមួយគ្រឿងផ្សំ A ឲ្យសព្វទុករយៈពេល 5នាទី។
  4. បន្ទាប់មក ទើបយកបង្គាប្រឡាក់ជាមួយម្សៅនំខេឃ៍ ស៊ុតមាន់ រួចប្រឡាក់ជាមួយកម្ទេចនំប៉័ង ឲ្យសព្វ។
  5. កម្តៅប្រេងឆាឲ្យដល់ 150អង្សារ ទើបដាក់បង្គាបំពងឲ្យឆ្អិនរៀបដាក់ចាន អមជាមួយនូវបន្លែ និងទឹកជ្រលក់ទុកជាការស្រេច៕

Note: បង្គាបំពង បើចង់ឲ្យមានលក្ខណៈល្អទាំងសោភណ្ឌភាព និងរសជាតិឆ្ងាញ់ពិសា លោកអ្នកគួរ ជ្រើសរើសបង្គាដែលធំបន្តិច ហើយសូមសាកល្បងធ្វើតាមវិធីចម្អិននេះ។

Recipe with Beef Recipes

Khmer Spicy Beef Stew

By admin / Date Apr 03.2020

គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់

  • សាច់គោ កាត់ជាដុំជ្រុងធំល្ម 500g
  • ការ៉ុត កាត់កង់ៗ 100g
  • ម្ទេសឆ្អើរ ចិញ្រ្ចាំ 30g
  • ស្ករក្រហម 60g
  • កាពិ 15g
  • ទឹកធម្មតា 1600ml
  • ទឹកដោះគោខាប់ 2ស្លាបព្រាបាយ
  • ទឹកត្រី 1ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ រ៉ូយ៉ាល់ឆេហ្វ ½ ស្លាបព្រាកាហ្វេ
  • ប្រេងឆា 2ស្លាបព្រាបាយ

A:

  • ស្លឹកក្រូចសើច 2សន្លឹក
  • ខ្ទឹមក្រហម ពុះជា4 60g
  • ខ្ទឹមស ចិញ្រ្ចាំ 20g
  • រំដេង ហាន់ស្តើងៗ 5g
  • ផ្កាចន្ទន៍ 4g

វិធីធ្វើ៖

  1. ដាក់ខ្ទះចាក់ប្រេងឆា លីងគ្រឿងផ្សំ A និងស្ករក្រហមដោយប្រើភ្លើងតិចៗ។
  2. បន្ទាប់មកដាក់ម្ទេសឆ្អើរ និងកាពិចូលបន្តទៀតដោយឆាឲ្យសព្វ។
  3. ទើបដាក់សាច់ចូល ម្សៅស៊ុបរ៉ូយ៉ាល់ឆេហ្វ និងទឹកត្រីចូល ហើយឆាឲ្យបានរយៈពេល 3នាទី ដោយប្រើភ្លើងតិចៗបន្តទៀត។
  4. បន្ទាប់ពីឆាសាច់ឡើងក្រហមល្អជាមួយនឹង គ្រឿងហើយ​ ទើបចាក់ទឹក និងការ៉ុតចូល រម្ងាស់ដោយប្រើភ្លើងតិចៗបន្តទៀត។
  5. នៅពេលសាច់ផុយល្អហើយចាក់ ទឹកដោះគោចូលកូរឲ្យសព្វទទួល ទានជាការស្រេច៕

Note: ខគោ មានលក្ខណៈស្រដៀងនឹងសម្លការី ហើយទទួលទានជាមួយនំប៉័ងបានដូចគ្នា ប៉ុន្តែវិធីនៃ ការចម្អិន គ្រឿងផ្សំខ្លះខុសគ្នា ម្ហូបនេះក៏ពេញនិយមផងដែរ នៅតាមបណ្តាភោជនីយដ្ឋាន។

Recipe with Chicken Recipes

Almond Chicken Stir-Fry

By admin / Date Apr 03.2020

Ingredients :

  • 1 pound boneless, skinless chicken breasts cut into thin strips
  • 3/4 cup sliced almond1 tablespoon canola oil
  • 1 (16 ounce) package frozen broccoli stir-fry vegetable blend
  • 1 tablespoon cornstarch
  • 1 tablespoon brown sugar
  • 1/2 teaspoon ground ginger
  • 1/3 cup unsweetened pineapple juice
  • 1/3 cup reduced-sodium soy sauce
  • Hot cooked rice

Preparation :

In a large nonstick skillet or wok, stir-fry chicken and almonds in hot oil for 2 minutes. Add vegetables. Reduce heat to low; cover and cook for 4 minutes or until vegetables are tender and chicken is no longer pink.

In a small bowl, combine the cornstarch, brown sugar and ginger. Stir in pineapple juice and soy sauce until smooth. Stir into chicken mixture. Bring to a boil; cook and stir for 2 minutes or until thickened. Serve with rice if desired.

Dessert Recipe Recipes

Lemon Pie

By admin / Date Apr 03.2020

Ingredients គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់

  • ស៊ុតមាន់ (ក្រហម) 2គ្រាប់
  • សម្បកក្រូចឆ្មាលឿង ឈូស 1
  • ផ្លែប័រសាប 1ស្លាបព្រាបាយ

A:

  • ស្ករស 180gម្សៅពោត (Corn Starch) 32g
  • ទឹកត្រជាក់ 85ml
  • ទឹកក្រូចឆ្មាលឿង 70ml
  • ទឹកក្តៅ (100oC) 250ml
  • អំបិល បន្តិច
  • សម្បកក្រូចឆ្មាលឿង ឈូស 1ស្លាបព្រាកាហ្វេ

B:

  • Whipping Cream 150ml
  • ស្ករស 2ស្លាបព្រាបាយ
  • វ៉ាន់នីឡា (Vanilla) ½ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
គ្រឿងផ្សំ A លាយចូលគ្នាឲ្យសព្វ។ហើយចាក់ស៊ុតចូលកូរបន្ថែមទៀត។រួចយកទៅដាក់ដាំភ្លើង កូរឲ្យខាប់ដោយប្រើភ្លើងតិចៗទើបចាក់ ប័រចូលកូរបន្ថែមទៀត។បន្ទាប់មកចាក់ពីលើសម្បកនំដែលបានដុតរួច ហើយដាក់ក្លាសេ ទុកឲ្យត្រជាក់។យកគ្រឿងផ្សំ B កូរឲ្យខាប់ដោយដាក់ចានទឹកកកពីក្រោម បន្ទាប់មកដាក់សម្បកក្រូចឆ្មាចូល ច្របល់ថែមបន្តិចទៀត។ទើបយកទៅចាក់ពីលើនំដែល បានយកទៅក្លាសេនោះ ដោយវីឲ្យស្មើ ទុកជាការស្រេច៕

Note: Lemon Pie មើលទៅរៀបនៃការធ្វើហាក់ដូចជាសុំាញុំាបន្តិច ចាប់ពីដុតសម្បករហូតដល់ បានជារូបរាងនំដ៏គួរឲ្យចង់ទទួលទាន បែបនេះ ប៉ុន្តែនៅពេលដែលបានសាកល្បងធ្វើម្តងលោកអ្នក នឹងទទួល បាននូវចំណាប់អារម្មណ៍ជាក់ជាមិនខាន។

Categories

  • Recipe with Beef
  • Recipes
  • Dessert Recipe
  • Recipe with Seafood
  • Recipe with Chicken
  • Videos

Recent Posts

  • Royal Chef – Chicken Powder

    May 18.2020
  • Hainanese Chicken Rice

    Apr 20.2020
  • Cambodian Rice Pancake

    Apr 20.2020
  • Deep Fried Prawn

    Apr 03.2020
  • Khmer Spicy Beef Stew

    Apr 03.2020

Contact Info

Hotline: 017 677 855

Phnom Penh, Cambodia

info@royal-chefs.com

Copyright © RoyalChef. All Right Reserved.

Information

About Us

  • About Us
  • Contact
  • Privacy Policy

Buy Our Products

Buy our products on Chab Huoy App. Get it now.